ជ្រើសរើសភាសា: Khmer Khmer English English
សិក្ខាសាលាផ្សព្វផ្សាយស្តីពី "ប្រកាសស្តីពីការដាក់ឲ្យអនុវត្តស្តង់ដាគណនេយ្យសាធារណៈកម្ពុជា លេខ ៩ ស្តីពីចំណូលពីប្រតិបត្តិការដោះដូរ និង លេខ ២៣ ស្តីពីចំណូលពីប្រតិបត្តិការមិនដោះដូរ" និង "កិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងស្តង់ដាគណនេយ្យសាធារណៈកម្ពុជា លេខ ១ ស្តីពី ការដាក់បង្ហាញរបាយការណ៍ហិរញ្ញវត្ថុ លេខ ២ ស្តីពី របាយការណ៍លំហូរសាច់ប្រាក់ និង លេខ ១២ ស្តីពី សន្និធិ"
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី២៨ ខែមីនា ឆ្នាំ ២០២៤

ថ្ងៃព្រហស្បតិ៍ ៤រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៤

លោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប និងមន្រ្តីជំនាញ បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី "ប្រកាសស្តីពីការដាក់ឲ្យអនុវត្តស្តង់ដាគណនេយ្យសាធារណៈកម្ពុជា លេខ ស្តីពីចំណូលពីប្រតិបត្តិការដោះដូរ និង លេខ ២៣ ស្តីពីចំណូលពីប្រតិបត្តិការមិនដោះដូរ" និង "កិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងស្តង់ដាគណនេយ្យសាធារណៈកម្ពុជា លេខស្តីពី ការដាក់បង្ហាញរបាយការណ៍ហិរញ្ញវត្ថុ លេខ ២ ស្តីពី របាយការណ៍លំហូរសាច់ប្រាក់ និង លេខ ១២ ស្តីពី សន្និធិ" ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជា ប្រធានក្រុមប្រឹក្សាអាជ្ញាធររសេវាហិរញ្ញវត្ថុមិនមែនធនាគារ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ។

សិក្ខាសាលានេះក៍មានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត វង្ស ប៊ុនឥន្ទ្រាវុធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានរតនាគារជាតិ និង ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យនិង សវនកម្ម ព្រមទាំងវត្តមានរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញាទាំងអស់ ដែលជាតំណាងមកពី ក្រសួង-ស្ថាប័នរដ្ឋ, មន្ទីរសេដ្ឋកិច្ច និងរតនាគារទាំង ២៥ រាជធានី-ខេត្ត សរុបចំនួនប្រមាណ ២០០ នាក់។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងបញ្ញាបការយល់ដឹងជូនដល់ក្រសួង-ស្ថាប័ន រដ្ឋបាលថ្នាក់ជាតិ មន្ទីរជំនាញរាជធានីខេត្ត និងអង្គភាពសាធារណៈប្រហាក់ប្រហែលអំពីខ្លឹមសារនៃ “ប្រកាសស្តីពីការដាក់ឱ្យអនុវត្តស្តង់ ដាគណនេយ្យសាធារណៈកម្ពុជា លេខ ស្តីពីចំណូលពីប្រតិបត្តិការដោះដូរ និង លេខ ២៣ ស្តីពីចំណូលពីប្រតិបត្តិការ មិនដោះដូរ” ដែលបានអនុម័តដាក់ឱ្យប្រើដោយប្រកាសរបស់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ និងដើម្បីពិគ្រោះយោបល់លើ សេចក្តីព្រាងស្តងដាគណនេយ្យ សាធារណៈកម្ពុជា លេខ ស្តីពី “ការដាក់បង្ហាញរបាយការណ៍ហិរញ្ញវត្ថុ”, លេខ ស្តីពី “របាយការណ៍លំហូរសាច់ប្រាក់” និង លេខ ១២ ស្តីពី “សន្និធិ”។

ព័ត៌មានទាក់ទង